ហេតុអ្វីបានជាត្រូវជ្រើសរើស សាលាចំណេះទូទៅអន្តរជាតិ ឌូវី?

ឌូវី គឺជាសាលាចំណេះទូទៅអន្តជាតិ ដែលបង្កើតឡើងដោយក្រុមបញ្ញាវន្តដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យអប់រំមកពី ៣ ប្រទេស គឺ អាមេរិក អាឡឺម៉ង់ និង កម្ពុជា។ហើយឈ្មោះ ឌូវី គឺជាឈ្មោះដែលទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ពី មូលនិធិ ចន ឌូវី (John Dewey Foundation) ដែលមានកំណើតនៅក្នុងទីក្រុង Chicago រដ្ន lllinois សហរដ្ឋអាមេរិក។ឌូវី មានឈ្មោះល្បីទូទាំងសហរដ្ឋអាមេរិក និងអូស្រ្តាលី កាណាដា នូវែលហ្សេឡង់ និង បណ្តាលប្រទេសក្នុងសហគមន៍អឺរ៉ុបជាច្រើនទៀត។

ភាពជាអ្នកដឹកនាំ នៃសតវត្សទី១២ ជាមួយនឹងការគិតបែបសកល ​និងភាពឆ្នៃប្រឌិតខ្ពស់គឺជាកត្តាចាំបាច់បំផុតសម្រាប់ភាពជោគជ័យរបស់បុត្រធីតាលោកអ្នក ដូចច្នេះពួកគេត្រូវការសិក្សាអប់រំ និងការបណ្តុះបណ្តាលដែលមានលក្ខណៈទំនើប និងមានគុណភាពខ្ពស់។ សាលាចំណេះទូទៅអន្តរជាតិ ឌូវីជាសាលាឈានមុខគេ តែមួយគត់នៅភូមិភាគពាយព្យ នៃប្រទេសកម្ពុជា ដែលផ្ដល់ជូននូវកម្មវិធីសិក្សាចំណេះទូទៅ​ ខ្មែរ-អាមេរិកាំងពេញលេញនិងពិតប្រាកដ ចាប់ពីកម្រិតបឋមសិក្សា រហូតដល់ថ្នាក់ទី១២ ដែលជួយឲ្យកូនៗរបស់លោកអ្នកទទួលបាននូវភាពជោគជ័យពិតប្រាកដ។ តាមរយៈកម្មវិធីសិក្សាដែលល្អផ្ដាច់គេ យើងមានជំនឿចិត្តយ៉ាងមុតមាំថាកូនៗរបស់អស់លោកអ្នកនឹងទទួលបានឳកាសក្នុងការអភិវឌ្ឍទាំងក្នុង និងក្រៅថ្នាក់រៀន ព្រមទាំងការថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់ដើម្បីប្រាកដថាពួកគេទាំងអស់ទទួលបានការគាំទ្រ និងការអប់រំពេញលេញដើម្បីទទួលបានជោគជ័យសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។

វិន័យ - សីលធម៌ - ចំណេះដឹងសកល

Discipline - Morality - Universal Knowledge

សាលាចំណេះទូទៅអន្តរជាតិ ឌូវី  កម្មវិធីចំណេះទូទៅខ្មែរ  ត្រូវបានទទួលស្គាល់  និងអនុញ្ញាតពីក្រសួងអប់រំ  យុវជន  និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។គណៈគ្រប់គ្រងសាស្រ្តាចារ្យសុទ្ធតែមានបទពិសោធន៍ផ្នែកអប់រំ  និងគរុកោសល្យបង្រៀនច្រើនឆ្នាំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យអប់រំ។សាលាចំណេះទូទៅអន្តរជាតិ ឌូវី មានចំនួនម៉ោងសិក្សាច្រើនជាងគេបើធៀបទៅនឹងសាលារដ្ឋនិងឯកជនផ្សេងៗទៀត។

សកម្មភាពរបស់សិស្ស

អត្ថប្រយោជន៍បន្ថែមសម្រាប់សិស្ស

  • ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលគ្រប់ពេលវេលា គ្រប់ទីកន្លែងទូទាំងសកលលោក
  • អាហារូបករណ៍ 10,000ដុល្លារ សម្រាប់ការផ្ទេរការសិក្សាទៅសាលា CVCA សហរដ្ឋអាមេរិក
  • ដំណើរទស្សន​កិច្ច និងកម្មវិធីផ្លាស់ប្ដូរការសិក្សាទៅសាលាដៃគូនៅប្រទេសដូចជា សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី នូវែលហ្សេឡង់ ព្រះរាជាណាចក្រថៃ និងប្រទេសជាច្រើនទៀត។

អាហារូបករណ៍ 10,000ដុល្លារ

ការប្រកួតប្រជែងនៅក្រៅប្រទេស

ទស្សនកិច្ចសិក្សានៅក្រៅប្រទេស

កម្រងវីដេអូថ្មីៗ

ចុះឈ្មោះនៅទីនេះ

ព្រឹត្តិបត្រព័ត៌មាន

តេឡេក្រាម

English idioms by theidioms.com