អបអរសាទរទៅកាន់ជ័យលាភីនៅក្នុងកម្មវិធីប្រកួត World Robot Olympiad – Cambodia Round 2022

🎊🎉អបអរសាទរ ដល់សិស្សានុសិស្សជ័យលាភីទាំង៨ក្រុម នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ដែលទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ក្នុងការប្រកួត រ៉ូបូតអូឡាំព្យាដ ជុំកម្ពុជា ឆ្នាំ 2022 នេះ (លក្ខខណ្ឌទូទាំងប្រទេស) នៅរាជធានីភ្នំពេញ ដោយមានក្រុមចូលរួមប្រកួតសរុបចំនួន ៣០ក្រុម តំណាងឱ្យសាលា និងស្ថាប័នផ្សេងៗ ទូទាំងប្រទេស ដែលត្រូវបានរៀបចំឡើងដោយ STEAM Cambodia និងមានការគាំទ្រពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការឧបត្ថម្ភដោយ ស្ថានទូតចក្រភពអង់គ្លេស នៅប្រទេសកម្ពុជា។
នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់សិស្សានុសិស្ស និង #សាលាចំណេះទូទៅអន្តរជាតិឌូវី ផ្ទាល់ ជាពិសេសគឺខេត្តបាត់ដំបងទាំងមូល។
គណៈគ្រប់គ្រង នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ពិតជារំភើបរីករាយចំពោះជ័យលាភីដ៏ត្រចះត្រចង់ របស់ប្អូនៗ សិស្សានុសិស្សទាំងអស់ ដែលបានខិតខំរិះរកគំនិតច្នៃប្រឌិតរួមជាមួយនឹងការបង្កើតថ្មី ក្នុងការប្រកួតរ៉ូបូតអូឡាំព្យាដឆ្នាំ២០២២ នេះ រហូតទទួលបាននូវលទ្ធផលជាទីគាប់ប្រសើរ។
សូមអរគុណ ចំពោះគ្រូបង្គោល, លោកប្រធានមជ្ឈមណ្ឌលស្ទីម ឌូវី, និងគ្រូដឹកនាំទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត ក្នុងការយកចិត្តទុកដាក់ហ្វឹកហ្វឺនសិស្សានុសិស្សរបស់យើង ក្នុងការអនុវត្តគម្រោងវិទ្យាសាស្ត្រនេះ។
សូមបញ្ជាក់ផងដែរថា សាលាចំណេះទូទៅអន្តរជាតិ ឌូវី គឺជាសាលាតែមួយគត់ នៅក្នុងភូមិភាគពាយព្យ នៃប្រទេសកម្ពុជា ជាពិសេសគឺក្នុងខេត្តបាត់ដំបងផ្ទាល់តែម្ដង ដែលអនុវត្តកម្មវិធីសិក្សាស្ទីម STEAM ពេញលេញ ដោយមានមជ្ឈមណ្ឌលស្ទីម ជាកន្លែងដែលអនុញ្ញាតឱ្យសិស្សានុសិស្សអាចអនុវត្តផ្ទាល់ជាក់ស្ដែងនៅនឹងកន្លែងគ្រប់ពេលវេលា។

English idioms by theidioms.com