ពិធីប្រគល់វិញ្ញាបនបត្រ នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាអូរចារ

ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់បឋមភូមិ នៃកម្មវិធីចំណេះទូទៅខ្មែរ និងវិញ្ញាបនបត្របញ្ចប់ថ្នាក់ត្រៀម នៃកម្មវិធីចំណេះទូទៅអាមេរិកាំង ព្រមទាំងប័ណ្ណសរសើរបំណាច់ឆ្នាំសិក្សា ២០២១-២០២២ ដល់សិស្សានុសិស្សនៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាអូរចារ
===========================
សាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាអូរចារ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់បឋមសិក្សា និង ប័ណ្ណសរសើរ ប្រចាំឆ្នាំសិក្សា ២០២១-២០២២ នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាអូរចារ, ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ខែម រស្មី ស្ថាបនិក និងអគ្គនាយក នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល នាព្រឹកថ្ងៃពុធ ០៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅសាលាប្រជុំសាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាអូរចារ។
តាងនាមគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អធិបតី និងគណៈអធិបតីគ្រប់រូប ព្រមទាំងវត្តមានរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស យ៉ាងច្រើនកុះករផងដែរ។

English idioms by theidioms.com