ការចុះទស្សនកិច្ចសិក្សារបស់ សិស្សានុសិស្សមត្តេយ្យ ឌូវី​ ទៅកាន់ ហ្វារពន្លឺសិល្បៈ

ការសិក្សា ផ្សារភ្ជាប់នឹងការអនុវត្ត
សិស្សានុសិស្សរបស់យើងទទួលបានឱកាសទស្សនកិច្ចសិក្សាទៅកាន់ ហ្វារពន្លឺសិល្បៈ ដើម្បីសិក្សាបន្ថែមអំពីឧបករណ៍តន្រ្តីខ្មែរ បន្ទាប់ពីការសិក្សានៅក្នុងថ្នាក់។ ក្រុមការងារមត្តេយ្យ ឌូវី និងសិស្សានុសិស្សទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមការងារហ្វារពន្លឺសិល្បៈ សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបទបង្ហាញយ៉ាងក្បោះក្បាយដល់សិស្សានុសិស្សយើងទាំងអស់។ បន្ទាប់ពីការចុះទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សរបស់យើងបានយល់កាន់តែច្បាស់អំពីឧបករណ៍តន្រ្តីខ្មែរ។

English idioms by theidioms.com