ពិធីប្រគល់ពានរង្វាន់ មេដាយពេជ្រ មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងវិញ្ញាបនបត្រកិត្តិយស ដល់សិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី

អបអរសាទរ ពិធីប្រគល់ពានរង្វាន់ មេដាយពេជ្រ មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងវិញ្ញាបនបត្រកិត្តិយស ដល់សិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ក្នុងកម្មវិធីប្រកួតប្រជែងតេស្តសមត្ថភាពភាសាអង់គ្លេសអូឡាំព្យាដ ឆ្នាំ២០២២ (Global English Language Olympiad of South East Asia – GELOSEA 2022)
សូមបញ្ជាក់ផងដែរថា សិស្សានុសិស្សនៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី បានទទួលពានរង្វាន់មេដាយពេជ្រ ក្នុងលំដាប់ពិន្ទុខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា ដែលនេះជាមោទកភាពយ៉ាងក្រៃលែងរបស់សាលាយើង។
គណៈគ្រប់គ្រង សាលាចំណេះទូទៅអន្តរជាតិ ឌូវី សូមសម្ដែងការកោតសរសើរចំពោះសមត្ថភាពរបស់ប្អូនៗគ្រប់រូប ដែលខិតខំសិក្សារហូតទទួលបានលទ្ធផលជាទីគាប់ប្រសើរទាំងអស់នេះ។ សូមប្អូនៗបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមខ្លួននៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី។

English idioms by theidioms.com