ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ដែលបានបញ្ចប់កម្រិតមធ្យមសិក្សាទុតិយភូមិ និងរង្វាន់ជ័យលាភីសិស្សនិទ្ទេស A B

អបអរសាទរ ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ដែលបានបញ្ចប់កម្រិតមធ្យមសិក្សាទុតិយភូមិ និងរង្វាន់ជ័យលាភីសិស្សនិទ្ទេស A B
================
សាលាចំណេះទូទៅអន្តរជាតិ ឌូវី បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ដែលបានបញ្ចប់កម្រិតមធ្យមសិក្សាទុតិយភូមិ និងរង្វាន់ជ័យលាភីសិស្សនិទ្ទេស A B ក្រោមអធិបតីភាព លោកជំទាវ កែវ ដាណា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាថ្ងៃសៅរ៍ ០៨ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំអគារ E នៃសាលាខេត្តបាត់ដំបង។
គណៈគ្រប់គ្រង នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង សូមចូលរួមអបអរសាទរ និងសូមជូនពរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យទាំងក្នុងការសិក្សា និងការងារក្នុងពេលខាងមុខជានិច្ចនិរន្ត។

English idioms by theidioms.com