សកម្មភាពសប្បុរសធម៍ និងមនុស្សធម៍ របស់ប្អូនៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាផ្លូវកាត់

សកម្មភាពសប្បុរសធម៍ និងមនុស្សធម៍ របស់ប្អូនៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាផ្លូវកាត់
===========================
លោក នាក់ ម៉ាង នាយកសាលាចំណេះទូទៅអន្តរជាតិ ឌូវី ទីតាំងគោល បានដឹកនាំគណៈប្រតិភូ និងសិស្សានុសិស្ស ក្នុងសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ ដោយមានការចែកសម្ភារសិក្សា និងថវិកាមួយចំនួនជូនដល់ប្អូនៗសិស្សនុសិស្ស និងសម្ភារមួយចំនួនដល់សាលាបឋមសិក្សាផ្លូវកាត់ ស្ថិតនៅភូមិដូនឥដ្ធ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងមានភាពខ្វះខាត នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
សាលាចំណេះទូទៅអន្តរជាតិ ឌូវី ផ្ដល់ជូនសិស្សានុសិស្សនូវវិន័យ សីលធម៌ និងចំណេះដឹងសកល ព្រមទាំងបណ្ដុះគំនិតសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក និងជម្រុញឱ្យចូលរួមការងារសង្គមផ្សេងៗ។

English idioms by theidioms.com