ពិធីសូត្រមន្តប្រោះព្រំលេីករាសី សុំសិរីសួស្តី ជ័យមង្គលវិបុលសុខ និងពិធីរាប់បាត្រព្រះសង្ឃចំនួន២៣អង្គ នៅសាលាចំណេះទូទៅអន្តរជាតិ ឌូវី

ពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃ២៣អង្គ!
នាព្រឹកថ្ងៃពុធ ៥កេីត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៤៦៦ ត្រូវនឹងថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៣
នៅសាលាចំណេះទូទៅអន្តរជាតិ ឌូវី បានប្រារព្ធពិធីសូត្រមន្តប្រោះព្រំលេីករាសី សុំសិរីសួស្តី ជ័យមង្គលវិបុលសុខ និងពិធីរាប់បាត្រព្រះសង្ឃចំនួន២៣អង្គដេីម្បីឩទ្ទិសកុសលផលបុណ្យជូនញាតិកាដែលបានចែកឋានទៅ។
គណ:គ្រប់គ្រងសាលា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមបច្ច័យ ភេសជ្ជ: ម្ហូបអាហារ របស់លោកគ្រូអ្នកគ្រូ
មាតាបិតា អាណាព្យាបាលសិស្សនិងសិស្សានុសិស្សទាំងអស់នៅក្នុងកម្មវិធីនាថ្ងៃនេះញុំាងឱ្យមានភាពអធិកអធមក្រៃលែង។
សូមអនុមោទនាជូនកុសលផលបុណ្យស្មេីៗគ្នា🙏🙏🙏

English idioms by theidioms.com