ដំណើរទស្សនកិច្ចសិក្សារបស់សាលាចំណេះទូទៅអន្តរជាតិ ឌូវី ទៅកាន់ខេត្តសៀមរាប

នាព្រឹកថ្ងៃអាទិត្យ ៩ កេីត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ គណ:គ្រប់គ្រង លោកគ្រូអ្នកគ្រូបានដឹកនាំសិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ទៅទស្សនាប្រាសាទនានា ដែលជាកេរដំណែលបុព្វបុរសយេីងនៅក្នុងខេត្តសៀមរាប ដេីម្បីឱ្យសិស្សានុសិស្សទាំងអស់បានសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ ដ៏អស្ចារ្យតាំងសម័យបុរាណកាលមក។

English idioms by theidioms.com