ពិធីប្រគល់បណ្ណសរសើរប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆមាសទី១ ជូនសិស្សពូកែ នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាខេត្តបន្ទាយមានជ័យ

🎉អបអរសាទរ ពិធីប្រគល់បណ្ណសរសើរប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆមាសទី១ ជូនសិស្សពូកែ នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាខេត្តបន្ទាយមានជ័យ ឆ្នាំសិក្សា ២០២២-២០២៣
=======================
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ សាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រគល់បណ្ណសរសើរប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆមាសទី១ ដើម្បីចូលរួមអបអរសាទរដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រកន្លងមករហូតទទួលបានចំណាត់ថ្នាក់ល្អ។
គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង សូមចូលរួមអបអរសាទរដល់ប្អូនៗ ហើយសូមបន្តនិងបង្កើនការយកចិត្តទុកដាក់ក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រថែមទៀត។

English idioms by theidioms.com