កម្មវិធី បញ្ញវន្ត ឌីជីថល – Digital Talents

កម្មវិធី បញ្ញវន្ត ឌីជីថល – Digital Talents
=======================
នាព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ លោក ជិន ថូមីត ផលិតករប្រតិបត្តិ នៃកម្មវិធីបញ្ញវន្ត ឌីជីថល បានផ្ដល់កិត្តិយសធ្វើបទបង្ហាញលម្អិត អំពី កម្មវិធីបញ្ញវន្ត ឌីជីថល – Digital Talents ដល់ប្អូនៗសិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី និងបានជំរុញនិងលើកទឹកចិត្តប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យចូលរួមក្នុងការប្រកួតប្រជែងនេះដើម្បីដកស្រង់និងទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗលើវិស័យឌីជីថល។
លោក ជិន ថូមីត ជាអតីតសិស្សជំនាន់ទី១ ដែលបានបញ្ចប់ការសិក្សាពីសាលាចំណេះទូទៅអន្តរជាតិ ឌូវី។
គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្អូនៗសិស្សានុសិស្ស សូមចូលរួមអបអរសាទរចំពោះលោកផ្ទាល់ដែលទទួលភាពជោគជ័យជាច្រើនបន្តបន្ទាប់ និងសូមថ្លែងអំណរគុណលោកដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ដល់កិត្តិយសធ្វើបទបង្ហាញជូនប្អូនៗសិស្សានុសិស្សក្នុងចក្ខុវិស័យលើកកំពស់វិស័យអប់រំបែបឌីជីថលនេះ។

English idioms by theidioms.com