ពិធីប្រគល់បណ្ណសរសើរជ័យលាភីសិស្សពូកែថ្នាក់ខេត្ត សិស្សពូកែប្រចាំឆមាសទី១ និងសិស្សានុសិស្សជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិនានា ឆ្នាំសិក្សា ២០២២-២០២៣

អបអរសាទរ ពិធីប្រគល់បណ្ណសរសើរជ័យលាភីសិស្សពូកែថ្នាក់ខេត្ត សិស្សពូកែប្រចាំឆមាសទី១ និងសិស្សានុសិស្សជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិនានា ឆ្នាំសិក្សា ២០២២-២០២៣
=======================
នាព្រឹកថ្ងៃអាទិត្យ ៨ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សាលាចំណេះទូទៅអន្តរជាតិ ឌូវី បានរៀបចំពិធីប្រគល់រង្វាន់និងបណ្ណសរសើរដល់ម្ចាស់ជ័យលាភីសិស្សពូកែថ្នាក់ខេត្ត ផ្នែកអក្សរសាស្រ្តខ្មែរ និងរូបវិទ្យា ព្រមទាំងបណ្ណសរសើរសិស្សពូកែប្រចាំឆមាសទី១ នៃកម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីចំណេះទូទៅអាមេរិកាំង ឆ្នាំសិក្សា ២០២២-២០២៣ ដើម្បីចូលរួមអបអរសាទរដល់សិស្សានុសិស្សជាសិស្សពូកែដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រកន្លងមករហូតទទួលបានលទ្ធផលជាទីគាប់ប្រសើរ។
ក្នុងពិធីនេះដែរ ក៏មានការប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធិ និងបណ្ណសរសើរ ដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីពីការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិនានា រួមមានដូចជា ការប្រកួតប្រជែងស្នាដៃយុវសិស្សសតវត្សទី ២១, FISO, ASMO, TIMO, ការប្រកួតមនុស្សយន្ត – Robot SUMO Challenge និង GELOSEA ។
គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ពិតជាមានសេចក្ដីសោមនស្សរីករាយ និងក្ដីរំភើបក្រៃលែង ចំពោះប្អូនៗសិស្សានុសិស្សជ័យលាភីទាំងអស់ដែលបាននាំយកកិត្តិយសនិងកិត្តិសព្ទជូនប្រទេស ខេត្ត សាលា ក្រុមគ្រួសារ និងប្អូនៗផ្ទាល់ និងជាពិសេសវត្តមាននៃការអញ្ជើញចូលរួមអបអរសាទរពោរពេញដោយស្នាមញញឹមយ៉ាងច្រើនកុះកររបស់លោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាលសិស្ស ផងដែរ។

English idioms by theidioms.com