ពិព័រណ៍វិទ្យាសាស្ត្រប្រចាំឆ្នាលើកទី៧ ក្នុងខេត្តបាត់ដំបង ឆ្នាំ២០២៣

ក្បួនដង្ហែផ្សព្វផ្សាយ “ពិព័រណ៍វិទ្យាសាស្ត្រប្រចាំឆ្នាលើកទី៧ ក្នុងខេត្តបាត់ដំបង ឆ្នាំ២០២៣”
=======================
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត និងសិស្សានុសិស្ស បានចូលរួមក្នុងក្បួនដង្ហែរៀបចំដោយ ឌូវី អ៉ិនធើណេសិនណល ផ្នែកអប់រំ និងបណ្ដុះបណ្ដាល ដោយមានការចូលរួមពីសាលាចំណេះទូទៅអន្តរជាតិ ឌូវី និងសាលាអន្តរជាតិ បាត់ដំបង ដើម្បីផ្សព្វផ្សាយ អំពី ពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំនេះ។ ពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំលើកទី៧ ត្រូវបានរៀបចំឡើងដោយ មជ្ឈមណ្ឌល ស្ទីម ឌូវី សហការជាមួយក្រសួងនិងមន្ទីរពាក់ព័ន្ធនានា ដែលជាវេទិកាសម្រាប់ប្អូនៗសិស្សានុសិស្សមកពីតាមបណ្ដាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជននានា ចូលរួមក្នុងការបង្ហាញសមត្ថភាពនិងភាពច្នៃប្រឌិតក្នុងការរៀបចំគម្រោងវិទ្យាសាស្ត្រ ក្រោមប្រធានបទ “បច្ចេកវិទ្យាបៃតង អនាគតបៃតង”។

English idioms by theidioms.com