អបអរសាទរ សិស្សពូកែថ្នាក់ខេត្ត ចំណាត់ថ្នាក់លេខ ៤ ផ្នែករូបវិទ្យា ខេត្តបន្ទាយមានជ័យ

អបអរសាទរ សិស្សពូកែថ្នាក់ខេត្ត ចំណាត់ថ្នាក់លេខ ៤ ផ្នែករូបវិទ្យា ខេត្តបន្ទាយមានជ័យ
=======================
គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ពិតជាមានកិត្តិយស និងក្ដីរំភើបក្រៃលែង សូមចូលរួមអបអរសាទរចំពោះប្អូនស្រី ឈួយ អេណា សិស្សថ្នាក់ទី៩ នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី #សាខាខេត្តបន្ទាយមានជ័យ ដែលតែងតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ថែមទាំងដណ្ដើមបានជ័យលាភីសិស្សពូកែចំណាត់ថ្នាក់លេខ ៤ ផ្នែករូបវិទ្យា ទូទាំងខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ។
គណៈគ្រប់គ្រងសាលាពិតជាមានសេចក្ដីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលតែងតែខិតខំប្រឹងប្រែងបង្ហាត់បង្រៀនសិស្សានុសិស្ស និងមាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលបានយកចិត្តទុកដាក់និងជំរុញដល់ការសិក្សារបស់កូនៗ ជាពិសេសប្អូនផ្ទាល់ដែលព្យាយាមរៀនសូត្រយ៉ាងខ្ជាប់ខ្ជួន។

English idioms by theidioms.com