ការប្រកួតពានរង្វាន់បាល់ទាត់ ឌូវី ២០២៣

🎉អបអរសាទរ ម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ ឌូវី ២០២៣⚽️🏆
=======================
ការប្រកួតពានរង្វាន់បាល់ទាត់ ឌូវី ២០២៣ បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៥ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នៅទីលានបាល់ទាត់ ឌូវី។ ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេលមួយថ្ងៃពេញ យើងក៏បានរកឃើញម្ចាស់ជើងឯកលំដាប់លេខ១ លេខ២ និងលេខ៣ ដែលសុទ្ធតែជាក្រុមជើងខ្លាំងក្នុងការប្រកួតពោរពេញដោយបច្ចេកទេសជាមួយនិងការតស៊ូ ព្យាយាម សាមគ្គី និងសហការគ្នារហូតដណ្ដើមបានពានរង្វាន់ជ័យលាភី។
សូមចូលរួមអបអរសាទរចំពោះជើងខ្លាំងទាំងបីក្រុមពីការប្រកួតពានរង្វាន់បាល់ទាត់ ឌូវី ២០២៣ គឺ
🏆🥇ពានរង្វាន់ជើងឯកលេខ១ មេដាយមាស ៖ ក្រុមបាល់ទាត់សាលាចំណេះទូទៅអន្តរជាតិ ឌូវី #សាខាខេត្តបន្ទាយមានជ័យ
🏆🥈ពានរង្វាន់ជើងឯកលេខ២ មេដាយប្រាក់ ៖ ក្រុមបាល់ទាត់សាលាចំណេះទូទៅអន្តរជាតិ ឌូវី #សាខាអូរចារ
🏆🥉ពានរង្វាន់ជើងឯកលេខ៣ មេដាយសំរឹទ្ធ ៖ ក្រុមបាល់ទាត់សាលាអន្តរជាតិ បាត់ដំបង
=======================
✨កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងការរីកលូតលាស់✨

English idioms by theidioms.com