ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ភូមិសិក្សា បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តសិស្សពូកែប្រចាំឆ្នាំសិក្សា ២០២២-២០២៣ នៃឌូវី ឆាល់ឃែរ៍ ហោស៌ មត្តេយ្យ ឌូវី និងសាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាខេត្តបន្ទាយមានជ័យ

🎉🎉អបអរសាទរ ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ភូមិសិក្សា បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តសិស្សពូកែប្រចាំឆ្នាំសិក្សា ២០២២-២០២៣ នៃឌូវី ឆាល់ឃែរ៍ ហោស៌ មត្តេយ្យ ឌូវី និងសាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាខេត្តបន្ទាយមានជ័យ
=======================
នាព្រឹកថ្ងៃអាទិត្យ ១០ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តបន្ទាយមានជ័យ សាលាចំណេះទូទៅអន្តរជាតិ ឌូវី បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្សបញ្ចប់ថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិដោយជោគជ័យ ព្រមទាំងបណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ជូនសិស្សពូកែប្រចាំឆ្នាំសិក្សា ២០២២-២០២៣ ក្រោមអធិតបីភាព ឯកឧត្ដម លី សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្ត។
ក្នុងនាមគណៈគ្រប់គ្រងសាលា និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម លោក លោកស្រី ជាអធិបតី គណៈអធិបតី មន្ទីរ ស្ថាប័ន នាយកសាលា អង្គការដៃគូ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មាតាបិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផ្ទាល់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីនេះ។
សូមអរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្ស ព្រមទាំងលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលបានយកចិត្តទុកដាក់ និងជំរុញដល់ការសិក្សារៀនសូត្ររបស់កូនៗរហូតទទួលបានលទ្ធផលជាទីគាប់ប្រសើរនេះ។

English idioms by theidioms.com