អបអរទិវាគ្រូបង្រៀន

អបអរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព”
=============
នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ សាលាចំណេះទូទៅអន្តរជាតិ ឌូវី បានរៀបចំកម្មវិធីរំលឹកគុណគ្រូ ដើម្បីសិស្សានុសិស្សដឹងអំពីមហាគុណដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូ ដែលតែងតែខិតខំប្រឹងប្រែងដោយការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបង្ហាត់បង្រៀនពួកគេឱ្យក្លាយជាគ្រាប់ពូជដ៏ល្អ ជាទំពាំងស្នងឫស្សីចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ និងសម្រាប់អនាគតដ៏ត្រចះត្រចង់។
ក្នុងកម្មវិធីនេះដែរ ក្រោយពី លោក នាក់ ម៉ាង នាយកសាលាបានបកស្រាយ និងណែនាំពន្យល់ អំពី ទិវាគ្រូបង្រៀន ០៥ តុលានិងការថ្លែងសារជំរុញទឹកចិត្ត និងប្ដេជ្ញាពីតំណាងគ្រូបង្រៀនរបស់យើង ក្រុមសិស្សានុសិស្សបានសូត្រកំណាព្យបទពាក្យប្រាំពីរ ក្រោមចំណងជើងថា “គុណគ្រូ” និងបានប្ដេជ្ញាចិត្តផងដែរ។
គណៈគ្រប់គ្រងសាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ ដែលតែងតែបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រកបដោយទំនួលខុសត្រូវ គុណធម៌ និងព្រហ្មវិហាធម៌ ហើយសូមជូនពរលោកគ្រូ អ្នកគ្រូ មានសុខភាពល្អ សេចក្ដីសុខចម្រើន និងសូមជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តជាម្លប់ដល់សិស្សានុសិស្ស និងចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិយើង។
“គុណភាពអប់រំផ្ដើមចេញពីគុណភាពគ្រូបង្រៀន និងគុណភាពនាយកសាលារៀន”

English idioms by theidioms.com