សាលាចំណេះទូទៅអន្តរជាតិ ឌូវី
“វិន័យ សីលធម៌ ចំណេះដឹងសកល”
=======================
នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ សិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី គ្រប់កម្រិតថ្នាក់ ជួបជុំគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយស្នាមញញឹម ទឹកមុខរីករាយ ស្រស់ស្រាយ និងម៉ឺងម៉ាត់ បង្ហាញពីឆន្ទៈមោះមុត មោទកភាព និងចិត្តស្រឡាញ់ជាតិមាតុភូមិរបស់ខ្លួន។
ក្នុងឱកាសនេះ លោកនាយករង បានណែនាំក្រើនរំឭកបន្ថែម អំពី វិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលាដល់សិស្សានុសិស្សដើម្បីប្រតិបត្តិតាមឱ្យបានខ្ជាប់ខ្ជួន កុំឱ្យមានកំហុសឆ្គង ឬខុសពីវិន័យរបស់សាលា។
សាលាចំណេះទូទៅអន្តរជាតិ ឌូវី ផ្ដល់ជូនសិស្សានុសិស្សនូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ជាតិ និងអន្តរជាតិ ព្រមទាំងបណ្ដុះសិស្សឱ្យមានវិន័យ សីលធម៌ គុណធម៌ កតញ្ញុតាធម៌ ការដឹងខុសត្រូវ និងគោរពចាស់ទុំផងដែរ។
English idioms by theidioms.com
