អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ
បន្ទាប់ពីបានបង្រៀនកូនៗសិស្សានុសិស្សពីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ នៅថ្នាក់រៀនរួច មត្តេយ្យ ឌូវី បាននាំសិស្សានុសិស្សចុះទៅទស្សនកិច្ចសិក្សាផ្ទាល់នៅអគារវេទិកាអុំទូក ខេត្តបាត់ដំបង គោលបំណងបង្ហាញកុមារឲ្យស្គាល់ពីអំពីរចនាបថរបស់អគារនេះដែលមានទាំងបែបបុរាណរបស់ខ្មែរ លាយឡំនិងរចនាបថជំនាន់បារាំងខ្លះផង។ លើសពីនេះទៅទៀតយើងបានពន្យល់ពីគោលបំណងដែលគេធ្វើអគារនេះឡើង និងកន្លែងបណ្ដែតប្រទីបដែលខេត្តបាត់ដំបងបានរៀបចំធ្វើជារៀងឆ្នាំ ដើម្បីបណ្ដុះគំនិត ដល់កូនតូចអោយបានស្គាល់ពីបុណ្យជាតិ ចេះស្រលាញ់ និងលើកតម្កើងវប្បធម៌ដែលខ្មែរមានអោយបានគង់វង្ស។
មត្តេយ្យ ឌូវី ចូលរួមក្នុងការបណ្ដុះកុមារតូចៗ អោយស្គាល់នៅប្រពៃណីជាតិ និងអន្តរជាតិ ទំនៀមទំលាប់ សីលធម៌ សុជីវធម៌ ការគោរពចាស់ទុំ ជាមូលស្ថានសំខាន់ក្នុងការអប់រំកុមារតូច។
English idioms by theidioms.com
