ពិធីបើកកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ

ពិធីបើកកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ”
=======================
សៀមរៀប៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមសិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ដែលជាតំណាងខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានចូលរួមក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសិស្សានុសិស្សទូទាំង ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ សូមជូនពរប្អូនៗទទួលបានជោគជ័យក្នុងការដណ្ដើមយកជ័យលាភី និងលើកស្ទួយកិត្តិសព្ទជូនខេត្តយើង។
#ស្នាដៃយុវជនសតវត្សរ៍ទី២១ #សៀមរាប #ឌូវី #បាត់ដំបង #បន្ទាយមានជ័យ

English idioms by theidioms.com