ដំណើរទស្សនកិច្ច នៅសាលា SAIMIT Suksa School ប្រទេសថៃ

នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី និងសាលាអន្តរជាតិ បាត់ដំបង ដឹកនាំដោយ គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ បានធ្វើដំណើរទស្សនកិច្ចទៅកាន់សាលា SAIMIT Suksa School ដែលជាដៃគូសហការរបស់សាលាយើង ឆ្លៀតក្នុងឱកាសដែលសិស្សានុសិស្សចូលរួមការប្រឡង GCGO International Round នៅប្រទេសថៃ។
យើងពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលា SAIMIT Suksa School ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។
✨សូមបញ្ជាក់ផងដែរថា យើងតែងតែរៀបចំកម្មវិធីផ្លាស់ប្ដូរការសិក្សា (Exchange Learning Program) ដោយសិស្សានុសិស្សរបស់យើងទៅសិក្សានៅសាលា SAIMIT ហើយសិស្សានុសិស្សរបស់ SAIMIT មកសិក្សានៅសាលារបស់យើង ដែលនេះជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សទទួលបានបរិបទនៃការសិក្សាដ៏សំបូរបែប។

English idioms by theidioms.com