Merry Christmas

🎉🎄☃️រីករាយថ្ងៃបុណ្យណូអែល – Merry Christmas 🎉🎄☃️
=======================
ដើម្បីអបអរក្នុងឱកាសថ្ងៃបុណ្យណូអែល សាលាចំណេះទូទៅអន្តរជាតិ ឌូវី ទីតាំងគោល បានរៀបចំកម្មវិធីបង្ហាញសមត្ថភាពរាំច្រៀង និងសម្ដែង របស់សិស្សានុសិស្ស នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ ប្អូនៗបានសម្ដែងប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ញ៉ាំងឱ្យកម្មវិធីនេះពោរពេញដោយបរិយាកាសរីករាយជាមួយទស្សនីយភាពដ៏អស្ចារ្យ។
បុណ្យណូអែល (Christmas) ជាទិវារំឭកដល់ថ្ងៃប្រសូតរបស់ព្រះយេស៊ូគ្រឹស្ដ។ សព្វថ្ងៃការរៀបចំបុណ្យណូអែលនេះ មានលក្ខណៈរីករាយ ដោយមានការប្តូរអំណោយគ្នាទៅវិញទៅមក និងការពិសារអាហារជួបជុំញាតិមិត្ត។ Santa Claus ឬ Pere Noel ដែលគេតែងពណ៌‌នាថា ជាបុរសចាស់ ពុកមាត់ពុកចង្កាស្រមូម មានមាឌធំ ស្លៀកពាក់ខោអាវពណ៌‌ក្រហមស ជាមនុស្សចិត្តល្អដែលមានផ្ទះនៅតំបន់ប៉ូល ឬអក្ខោសានខាងជើង គ្របដណ្តប់ទៅដោយទឹកកក។
#MerryChristmas #2023 #Dewey

English idioms by theidioms.com