កម្មវិធីផ្ដល់ឱវាទដល់សិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី

🌷🙏កម្មវិធីផ្ដល់ឱវាទដល់សិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី🙏🌷
========================
នាព្រឹកថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ សាលាចំណេះទូទៅអន្តរជាតិ ឌូវី បានរៀបចំកម្មវិធីផ្ដល់ឱវាទដល់សិស្សានុសិស្ស ដោយមានការនិមន្តមកពីសំណាក់ ព្រះមហាចារ សំ សារ៉ូន សន្តិបាលភិក្ខុ នៃពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអប់រំសីលធម៌ និងបណ្ដុះគុណធម៌ដល់យុវសិស្ស ដើម្បីកសាងជីវិតដ៏ស្រស់បវរ និងធ្វើជាកូនល្អសម្រាប់គ្រួសារ សិស្សល្អសម្រាប់សាលា មិត្តល្អ និងជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។

English idioms by theidioms.com