ពិធីចុះអនុស្សារណៈលើការយោគយល់ រវាង សាលាចំណេះទូទៅអន្តរជាតិ ឌូវី ប្រទេសកម្ពុជា និងសាកលវិទ្យាល័យ Filamer Christian ប្រទេសហ្វីលីពីន

✨🤝ពិធីចុះអនុស្សារណៈលើការយោគយល់ រវាង សាលាចំណេះទូទៅអន្តរជាតិ ឌូវី ប្រទេសកម្ពុជា និងសាកលវិទ្យាល័យ Filamer Christian ប្រទេសហ្វីលីពីន
========================
នារសៀលថ្ងៃពុធ ១៤ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សាលាចំណេះទូទៅអន្តរជាតិ ឌូវី ប្រទេសកម្ពុជា បានចុះអនុស្សារណៈលើការយោគយល់ជាមួយ សាកលវិទ្យាល័យ Filamer Christian ប្រទេសហ្វីលីពីន ដែលមានការចូលរួមជាអធិបតីដោយ លោក ខែម រស្មី ស្ថាបនិក និងអគ្គនាយក នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល តំណាងសាលាចំណេះទូទៅអន្តរជាតិ ឌូវី និងលោកបណ្ឌិត Jonathan P. Leal តំណាងសាកលវិទ្យាល័យ Filamer Christian។
យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ នឹងផ្ដល់ឱកាសដល់សិស្សានុសិស្សនៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី អាចបន្តការសិក្សានៅសាកលវិទ្យាល័យ Filamer Christian ដែលជាសាកលវិទ្យាល័យល្បីមួយនៅប្រទេសហ្វីលីពីន ចំណែកនិស្សិតនៃសាកលវិទ្យាល័យ Filamer Christian មានឱកាសក្នុងការចុះកម្មសិក្សាដើម្បីទទួលបទពិសោធន៍ និងស្វែងយល់អំពីបរិបទអប់រំថ្មីមួយបែបនៅក្នុងប្រទេសកម្ពុជា តាមរយៈសាលាចំណេះទូទៅអន្តរជាតិ ឌូវី ដែលជាសាលាមានកេរ្ដិ៍ឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ភូមិភាគពាយព្យនៃប្រទេស។
✨🤝Memorandum of Understanding Signing Ceremony between Dewey International School and Filamer Christian University
========================
Jan 10, 2024; Dewey International School, represented by Mr. KHEM Reaksmey, the Founder and CEO of Dewey International Co., Ltd, signed the Memorandum of Understanding with Filamer Christian University, represented by Dr. Jonathan P. Leal.
According to the content of this MOU, students from Dewey International School have the opportunity to continue their Bachelor Degree at Filamer Christian University which is a big and popular university in the Philippines. For students from Filmaer Christian University, they have the opportunity to go on a study tour to gain new experiences and study about the learning environment in Cambodia through Dewey International School.

English idioms by theidioms.com