កម្មវិធីជំនួបមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ ប្រចាំត្រីមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤

💫កម្មវិធីជំនួបមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ ប្រចាំត្រីមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤
========================
សាលាចំណេះទូទៅអន្តរជាតិ ឌូវី បានរៀបចំកម្មវិធីជំនួបរវាង មាតាបិតា អ្នកអាណាព្យាបាលសិស្ស ជាមួយលោកគ្រូ អ្នកគ្រូ កម្មវិធីចំណេះទូទៅអាមេរិកាំង ក្នុងគោលបំណងជម្រាបជូនវឌ្ឍនភាពនៃការសិក្សារបស់កូនៗ បង្កើនទំនាក់ទំនង ភាពជិតស្និទ្ធិ និងស្ដាប់មតិយោបល់ ឬសំណូមពររបស់មាតាបិតា អ្នកអាណាព្យាបាល។
នេះជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍសមត្ថភាព និងចំណេះដឹងរបស់បុត្រធីតា ក្នុងការសិក្សារៀនសូត្រ ដើម្បីពួកគេទទួលបាននូវជោគជ័យ និងលទ្ធផលល្អប្រសើរ។
✨សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ។

English idioms by theidioms.com