ការសម្ដែងរបាំត្រុដិ

នាព្រឹក ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២
សាលាចំណេះទូទៅអន្តរជាតិ ឌូវី រំចេក៤ ទីតាំងគោល មានការសម្ដែងរបាំត្រុដិ ដែលជារបាំប្រពៃណីជាតិ ក្នុងឱកាស នៃការត្រៀមរៀបចំពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ខាងមុខនេះ ដើម្បីជាការលើកស្ទួយវប្បធម៌ប្រពៃណីជាតិ និងដើម្បីពង្រីកអត្តសញ្ញាណជាតិ ក្នុងការសម្ដែងសិល្បៈទស្សនីយភាពឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតជាតិ។
សូមអរគុណ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានរៀបចំការសម្ដែងរបាំត្រុដិនេះឡើង និងតែងតែមានកិច្ចសហការល្អជានិច្ច ជាមួយ សាលាចំណេះទូទៅអន្តរជាតិ ឌូវី។

English idioms by theidioms.com