ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា និងបណ្ណសរសើរ ប្រចាំឆ្នាំសិក្សា ២០២១-២០២២

អបអរសាទរ ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា និងបណ្ណសរសើរ ប្រចាំឆ្នាំសិក្សា ២០២១-២០២២ ដល់សិស្សានុសិស្សនៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ទីតាំងរំចេក៤ (ទីតាំងគោល)!
===========================
សាលាចំណេះទូទៅអន្តរជាតិ ឌូវី ទីតាំងរំចេក៤ (ទីតាំងគោល) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់បឋមសិក្សា និងពិធីប្រគល់បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២១-២០២២ នៃកម្មវិធីចំណេះទូទៅខ្មែរ និងអាមេរិកាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នួន សាន អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង, អ្នកស្រី មាស ភារុណ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង និងលោក ខែម រស្មី ស្ថាបនិក និងអគ្គនាយក នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល នាព្រឹកថ្ងៃព្រហស្បតិ៍ ០៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅអគារ ចំរើនសិរីមង្គល។

English idioms by theidioms.com