ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់បឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ, បណ្ណសរសើរ និងពានរង្វាន់ប្រកួតប្រជែងនានា ប្រចាំឆ្នាំសិក្សា ២០២១-២០២២

អបអរសាទរ ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់បឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ, បណ្ណសរសើរ និងពានរង្វាន់ប្រកួតប្រជែងនានា ប្រចាំឆ្នាំសិក្សា ២០២១-២០២២ នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី, ឌូវី ឆាល់ឃែរ៍ ហោស៌ និងមត្តេយ្យ ឌូវី សាខាខេត្តបន្ទាយមានជ័យ
===========================
សាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់បឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ, បណ្ណសរសើរ និងពានរង្វាន់ប្រកួតប្រជែងនានា ប្រចាំឆ្នាំសិក្សា ២០២១-២០២២ នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី, ឌូវី ឆាល់ឃែរ៍ ហោស៌ និងមត្តេយ្យ ឌូវី សាខាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លី សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ០៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោកស្រី ហ៊ាង គឹមស៊ាង អភិបាលរង នៃគណៈអភិបាលក្រុងសិរីសោភ័ណ តំណាងលោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ, លោក ខឹម តាំងស៊ុន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ តំណាង លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ, លោក ថាច់ កេត ប្រធានការិយាល័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបន្ទាយមានជ័យ តំណាងលោក ញ៉ិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ និងលោក ខែម រស្មី ស្ថាបនិក និងអគ្គនាយក នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ព្រមទាំងលោក ស្ដើង តុងហ៊ឹង នាយកសាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាខេត្តបន្ទាយមានជ័យ និងអ្នកស្រី យឿន ណាវីទីវ័ន្ត អនុប្រធានប្រតិបត្តិ ទទួលបន្ទុកកម្មវិធីមុនមត្តេយ្យ និងមត្តេយ្យសិក្សា។
តាងនាមគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋបាលខេត្តបន្ទាយមានជ័យដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅក្នុងការរៀបចំពិធីនេះឡើង និងជាពិសេសវត្តមាននៃការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់អធិបតី និងគណៈអធិបតីគ្រប់រូប ព្រមទាំងវត្តមានរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស យ៉ាងច្រើនកុះករផងដែរ។

English idioms by theidioms.com