ឌូវី ឆាល់ឃែរ៍ ហោស៌ បានអនុញ្ញាតឲ្យសិស្សានុសិស្សរបស់យើងសិក្សាអំពីប្រវត្តិសាស្រ្ត និងប្រពៃណីរបស់ពិធីបុណ្យ Halloween ដែលជាពិធីបុណ្យមួយដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅប៉ែកអឺរ៉ុប។ យើងតែងតែជឿជាក់ថាការណែនាំកូនៗរបស់យើងអំពីវប្បធម៌មកពីជុំវិញពិភពលោកគឺជាវិធីសាស្រ្តដ៏ល្អបំផុតមួយសម្រាប់ពួកគេក្នុងការសិក្សា និងមានទស្សនៈទូលំទូលាយលើពិភពលោក។ រឿងមួយក្នុងចំណោមរឿងជាច្រើនដែលពួកគេអាចរៀនពីពិធីបុណ្យ Halloween គឺការយកឈ្នះលើភាពភ័យខ្លាច ដែលប្រៀបធៀបទៅនឹងបញ្ហាដែលយើងត្រូវប្រឈមក្នុងជីវិត។ គោលដៅរបស់យើងគឺជំរុញឲ្យកូនៗត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។
English idioms by theidioms.com
