ឫសគល់នវានុវត្តន៍ អាស៊ាន-ឥណ្ឌា

អបអរសាទរសារជាថ្មីម្ដងទៀត ចំពោះសិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី បន្ទាប់ពីទទួលបានជ័យលាភីលេខ៣ មេដាយសំរិទ្ធ ថ្នាក់ជាតិ ពីកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រធានបទ៖ “STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន” តំណាងខេត្តបាត់ដំបង ក្នុងចំណោមប្រតិភូ ២៥ រាជធានី-ខេត្ត ទូទាំងប្រទេស ក្រុមសិស្សានុសិស្សរបស់យើង ត្រូវបានទទួលការអញ្ជើញទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែង និងបង្ហាញគម្រោងស្នាដៃ ធុងសំរាមឆ្នាតវៃ – Artificial Intelligence Recycle Bin របស់ខ្លួន ក្នុងវេទិកា «ឫសគល់នវានុវត្តន៍ អាស៊ាន-ឥណ្ឌា ASEAN-India Grassroots Innovation Forum» ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ នឹងធ្វើឡើងនៅថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានអ្នកចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសឥណ្ឌា និងតួអង្គជាតិ-អន្តរជាតិពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ប្រមាណ ៥០០០ នាក់។
គណៈគ្រប់គ្រង នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី សូមជូនពរក្មួយៗសិស្សានុសិស្ស ឱ្យទទួលបានជោគជ័យក្នុងវេទិកាអាស៊ាន និងប្រទេសឥណ្ឌា នាពេលខាងមុខនេះ។

English idioms by theidioms.com