មូលនិធិសប្បុរសធម៌របស់កូនៗនៃ ឌូវី ឆាល់ឃែរ៍ ហោស៌

ដើម្បីរកថវិកាសម្រាប់ទ្រទ្រង់មូលនិធិសប្បុរសធម៌របស់ពួកគាត់ សិស្សានុសិស្សរបស់យើងបានរៀបចំនំ និងវត្ថុអនុស្សាវរីយដែលធ្វើដោយផ្ទាល់ដៃទៅលក់នៅសាលាចំណេះទូទៅអន្តរជាតិ ឌូវី និងសាលាអន្តរជាតិបាត់ដំបង។ សិស្សានុសិស្ស និងបុគ្គលិកនៃ ឌូវី ឆាល់ឃែរ៍ ហោស៌ ទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកនាយក បុគ្គលិក ព្រមទាំងសិស្សានុសិស្សទាំងអស់នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី និងសាលាអន្តរជាតិបាត់ដំបងដែលបានចូលរួមបរិច្ចាគជាថវិកា ព្រមទាំងជួយគាំទ្រមូលនិធិសប្បុរសធម៌របស់កូនៗនៃ ឌូវី ឆាល់ឃែរ៍ ហោស៌។

English idioms by theidioms.com