សកម្មភាពប្រឡងគណិតវិទ្យា THAILAND INTERNATIONAL MATHEMATICAL OLYMPIAD (TIMO) 2022- 2023 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

សកម្មភាពប្រឡងគណិតវិទ្យា THAILAND INTERNATIONAL MATHEMATICAL OLYMPIAD (TIMO) 2022- 2023 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
=====================
នារសៀលថ្ងៃសៅរ៍ ០៦ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាចំណេះទូទៅអន្តរជាតិ ឌូវី បានរៀបចំការប្រឡងគណិតវិទ្យា TIMO 2022-2023 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយមានការចូលរួមប្រឡងប្រជែងពីសំណាក់ សិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី គ្រប់ទីតាំង និងសាខា និងសាលាអន្តរជាតិ បាត់ដំបង ព្រមទាំងសាលាដទៃទៀតក្នុងខេត្តបាត់ដំបង ផងដែរ។
ម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធិ នឹងត្រូវបន្តទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងផាត់ទីយ៉ា ប្រទេសថៃ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
គណៈគ្រប់គ្រង សាលាចំណេះទូទៅអន្តរជាតិ ឌូវី សូមជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យដើម្បីឈានទៅវគ្គបន្តទៀត។

English idioms by theidioms.com