Public Speaking Competition

ការប្រកួតប្រជែងការនិយាយជាសាធារណៈ ជាភាសាអង់គ្លេស
========================
នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ សាលាចំណេះទូទៅអន្តរជាតិ ឌូវី កម្មវិធីចំណេះទូទៅអាមេរិកាំង បានរៀបចំការប្រកួតប្រជែងការនិយាយជាសាធារណៈ (Public Speaking Competition) ជាភាសាអង់គ្លេស នៅមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់ការសិក្សាភាសាអង់គ្លេស។
នេះជាឱកាសសម្រាប់សិស្សានុសិស្សបានបង្ហាញសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសរបស់ខ្លួន ជាពិសេសគឺបណ្ដុះភាពក្លាហានក្នុងការនិយាយនៅចំពោះមុខមនុស្សជាច្រើនផងដែរ។
វិញ្ញាសារប្រកួតក្នុងការប្រកួតនេះ ត្រូវបានបែងចែកជា ២ គឺ ការបកស្រាយលើប្រធានបទត្រៀមទុកមុន និងការបកស្រាយលើប្រធានបទភ្លាមៗឬមិនបានត្រៀមទុកមុន។
សូមចូលរួមអបអរសាទរដល់ម្ចាស់ជើងឯក និងម្ចាស់មេដាយវោហារឆ្នើមបំផុត ដែលទទួលបានជោគជ័យពីកម្មវិធីនេះ និងសូមប្អូនៗដែលមិនទទួលបានជោគជ័យថ្ងៃនេះ បន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដណ្ដើមជ័យលាភីក្នុងការប្រកួតក្រោយៗទៀត។

English idioms by theidioms.com