អបអរសាទរ ១ មិថុនា ទិវាកុមារអន្តរជាតិ និងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារកម្ពុជា

អបអរសាទរ ១ មិថុនា ទិវាកុមារអន្តរជាតិ និងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារកម្ពុជា
=======================
គណៈគ្រប់គ្រងសាលាចំណេះទូទៅអន្តរជាតិ ឌូវី បានដឹងកនាំសិស្សានុសិស្ស នាំយកថវិកាសប្បុរសធម៌ ដែលជាការចូលរួមបរិច្ចាគរបស់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងមាតាបិតា អ្នកអាណាព្យាបាលសសិស្សទាំងអស់ ដើម្បីចូលរួមឧបត្ថម្ភដល់កុមារដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យគន្ធបុប្ផា នៅក្នុងខេត្តសៀមរាប។
យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ល្អថ្លៃថ្លារបស់សប្បុរសជនទាំងអស់ ដែលបានតែងតែចួលរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌ ឌូវី ជារៀងរាល់ឆ្នាំកន្លងមក។
រួមគ្នាចែករំលែក រួមគ្នាគាំទ្រ ដើម្បីអភិវឌ្ឍប្រទេសជាតិយើង!

English idioms by theidioms.com