សាលាចំណេះទូទៅអន្តរជាតិ ឌូវី
“វិន័យ សីលធម៌ ចំណេះដឹងសកល”
========================
នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អៀ គឹមឆេង អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង និងសហការី បានអញ្ជើញមកសាលាចំណេះទូទៅអន្តរជាតិ ឌូវី ទីតាំងគោល ផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ” ដើម្បីថែរក្សាបរិស្ថានយើងឱ្យបានស្អាត និងរក្សាបាននូវអនាម័យល្អជាប្រយោជន៍ដល់ការការពារសុខភាពនិងសុខមាលភាពសាធារណៈ។
គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សូមថ្លែងអំណរគុណដល់ការចំណាយពេលរបស់លោកអនុប្រធាន និងសហការី ហើយយើងខ្ញុំសូមប្ដេជ្ញាចូលរួមក្នុងយុទ្ធនាការនេះជាមួយក្រសួង និងមន្ទីរបរិស្ថាន ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីអនាម័យបរិស្ថានរបស់យើង។ ម្យ៉ាងវិញទៀត នេះជាគុណតម្លៃស្នូលទី២ នៃគុណតម្លៃស្នូលទាំង៥របស់សាលាគឺ “ភាពស្អាត អនាម័យ និងសោភ័ណភាព”។
#យទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក #ក្រសួង #មន្ទីរបរិស្ថាន #សាលាអន្តរជាតិ #ឌូវី
English idioms by theidioms.com
