Asian Science and Math Olympiad – ASMO Semi-Final Round

📝ការប្រឡងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជម្រុះថ្នាក់ប្រទេស កម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ Asian Science and Math Olympiad – ASMO Semi-Final Round✨
========================
នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ សិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី បានចូលរួមប្រឡងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជម្រុះថ្នាក់ប្រទេស កម្មវិធីប្រកួតប្រជែង Asian Science and Math Olympiad – ASMO Semi-Final Round ក្រោមវិញ្ញាសា វិទ្យាសាស្រ្ត អង់គ្លេស និងគណិតវិទ្យា ។
✨សូមចូលរួមអបអរសាទរដល់ប្អូនៗដែលបានឆ្លងផុតចូលវគ្គផ្ដាច់ព្រ័ត្រ កម្រិតអន្តរជាតិ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ដែលមានការចូលរួមប្រឡងប្រជែងពីតាមបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ីរួមមាន ប្រទេសកម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ឥណ្ឌា ប៊ុលហ្គារី អាស៊ែបៃហ្សង់ មីយ៉ាន់ម៉ា និងប្រទេសវៀតណាម។
គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ សូមជូនពរប្អូនៗទទួលបានជ័យលាភីសម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះ។

English idioms by theidioms.com