សារពីប្រធានក្រុមប្រឹក្សាយោបល់

សារពីប្រធានក្រុមប្រឹក្សាយោបល់

លោកស្រី ហ្គ្វែន ហាយហ្គាគី

  • ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី
  • ប្រធានក្រុមប្រឹក្សាយោបល់ នៃក្រុមហ៊ុន ឌូវី អុិនធើណេសិនណល ផ្នែកអប់រំ និងបណ្ដុះបណ្ដាល
  • ប្រធានប្រតិបត្តិចូលនិវត្តន៍ នៃក្រុមហ៊ុន First Energy Corp, a Fortune 500 Company

គុណតម្លៃសំខាន់ៗដែលខ្ញុំធ្វើដើម្បីបណ្ដុះបណ្ដាលនៅ សាកលវិទ្យាល័យអន្តរជាតិ ឌូវី និង ក្រុមហ៊ុន ឌូវី អុិនធើណេសិនណលផ្នែកអប់រំ និងបណ្តុះបណ្តាល គឺមានភាពស្មោះត្រង់ ការសហការ និងទស្សនៈវិស័យសកល។ភាពស្មោះត្រង់ក្នុងនាមជាបុគ្គលមួយរូប និងជាស្ថាប័នអប់រំមួយ​ គឺមានភាពចាំបាច់ក្នុងការកសាងកេរ្តិ៍ឈ្មោះមួយដែលទុកចិត្តបាន។យើងត្រូវតែខិតខំប្រឹងប្រែងដើម្បីក្លាយជាស្ថាប័នមួយដែលសហគមន៍របស់យើងជឿជាក់ក្នុងការរៀបចំសិស្សានុសិស្សជំនាន់ក្រោយឲ្យត្រូវនឹង ជំនាញដែលពាក់ពន្ធ័។ យើងនឹងធ្វើការទាំងអស់នេះដោយសារសហការជាមួយដៃគូអប់រំផ្សេងៗជាច្រើនទៀតដើម្បីលើកកម្ពស់កម្រិតសិក្សារបស់យើង និងអត្ថប្រយោជន៍ផ្សេងៗពីកត្តាជោគជ័យរបស់ពួកគេ។ ទស្សនៈវិស័យសកលបានមកពីក្រុមប្រឹក្សាយោបល់អន្តរជាតិរបស់យើង ក៏ដូចជាទំនាក់ទំនងភាពជាដៃគូជាមួយសាលានានានៅសាហរដ្ឋអាមេរិក អូស្រ្តាលី ទ្វីមអាសុី និងអឺរ៉ុប។ ភាពស្មោះត្រង់ ការសហការ និងទស្សនៈវិស័យសកលនឹងក្លាយជាមូលដ្ឋានគ្រឹះនៃ បទពិសោធន៍អប់រំដ៏ល្អផ្ដាច់គេ នៅសាកលវិទ្យាល័យអន្តរជាតិ ឌូវី និងក្រុមហ៊ុន ឌូវី អុិនធើណេសិនណល ផ្នែកអប់រំនិងបណ្តុះបណ្តាលដែលនេះគឺជាលក្ខណៈខុសប្លែកពីស្ថាប័នអប់រំដទៃទៀតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា។

English idioms by theidioms.com