ផ្នែកមត្តេយ្យ

ផ្នែក មត្តេយ្យ

មត្តេយ្យ ឌូវី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ ដែលមានគណៈគ្រប់គ្រងជាបណ្ឌិតជនជាតិអាមេរិកាំងមានបទពិសោធន៍ជាង ៤០ឆ្នាំក្នុងវិស័យអប់រំ និងជនជាតិខ្មែរដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការអប់រំកុមារតូចផងដែរ។ មត្តេយ្យ ឌូវី ផ្ដល់ជូនកម្មវិធីសិក្សាខ្មែរ អាមេរិកាំង ចាប់ពីអាយុ ៣ឆ្នាំ ដល់ក្រោម ៦ឆ្នាំ​ សិក្សាពេញមួយថ្ងៃជាមួយគ្រូខ្មែរ និងបរទេស ប្រកបដោយជំនាញគរុកោសល្យនិងវិជ្ជាជីវៈខ្ពស់ក្នុងការបង្រៀន។

កម្មវិធីសិក្សា

កម្មវិធីសិក្សាត្រូវបានសម្រិតសម្រាំង និងរៀបចំឡើងដោយមានការប្រឹក្សាជាមួយក្រុមប្រឹក្សាយោបល់ ១៦រូបដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យអប់រំ រួមមានជនជាតិកម្ពុជា អាមេរិក ស្វីស អាឡឺម៉ង កាណាដា អូស្រ្តាលី -ល-។ នាយក និងនាយករងប្រតិបត្តិផ្ទាល់មានទាំងបណ្ឌិត​ និងអនុបណ្ឌិតដែលមានបទពិសោធន៍ផ្នែកអប់រំកុមារតូចទាំងក្នុងប្រទេស និងក្រៅប្រទេស។ ​​​​​​​​​​​​​​​​​​​​​​
កម្មវិធីសិក្សាខ្មែរ ត្រូវបានរៀបចំឡើងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡានិងមានកម្មវិធីសិក្សា បន្ថែមដ៏សម្បូរបែប សម្ភារៈបង្រៀនទំនើបៗ ដែលផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សា។គ្រូបង្រៀន សុទ្ធតែឆ្លងកាត់ការបណ្ដុះបណ្ដាលគរុណកោសល្យ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបង្រៀន និងថែទាំកុមារតូច។

English idioms by theidioms.com