កម្មវិធីចំណេះទូទៅអាមេរិកាំងត្រូវបានរៀបចំឡើងស្របតាមកម្មវិធីសិក្សានៅសហរដ្នអាមេរិក មិនមែនជាកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅពេញម៉ោងទេ ព្រោះគ្រប់មុខវិជ្ជាសិក្សាដូចជា គណិតវិទ្យា រូបវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា កុំព្យូទ័រ តន្រ្តី កីឡា និងមុខវិជ្ជាផ្សេងទៀត ត្រូវបានបង្រៀនជាភាសាអង់គ្លេសដោយគ្រូជនជាតិបរទេសប្រកបដោយជំនាញគរុកោសល្យ។ កម្មវិធីចំណេះទូទៅអាមេរិកាំង ត្រូវបានទទួលស្គាល់ពីសាលាដៃគូនៅអូស្រ្តាលី កាណាដា នូវែលហ្សេឡង់ និងសហរដ្នអាមេរិកាំងត ដូចជាសាលា CVCA និងសាលាដៃគូមួយចំនួនទៀត។ សិស្សដែលសិក្សាក្នុងកម្មវិធីចំណេះទូទៅអាមេរិកាំង អាចបន្តការសិក្សានៅសាលាដៃគូក្នុងកម្រិតថ្នាក់ដូចគ្នាដោយពុំចាំបាច់ប្រឡងអ្វីទៀតឡើយ។ ក្នុងឆ្នាំសិក្សា២០១៥-២០១៦ នេះសាលាបានបន្ថែមមុខវិជ្ជាវិស្វកម្ម(Engineering) ស្របតាមកម្មវិធីសិក្សា STEAM ដែលជាសាលាដំបូងគេក្នុងប្រទេសកម្ពុជា។
កម្មវិធីសិក្សាចំណេះទូទៅអាមេរិកាំង ៖ ត្រូវបានរៀបចំឡើងស្របតាមស្ដង់ដារសហរដ្ឋអាមេរិក ដែលមុខវិជ្ជាដូចជា គណិតវិទ្យា វិទ្យាសាស្ត្រ សិក្សាសង្គមជាដើមត្រូវបានបង្រៀនជាភាសាអង់គ្លេសដោយ គ្រូបរទេសដែលមានសញ្ញាបត្រផ្នែកអប់រំ និងបណ្តុះបណ្តាលកុមារ។ មិនត្រឹមតែប៉ុណ្ណោះត្រូវមានលិខិត ថ្កោលទោសបញ្ជាក់ថាមិនធ្លាប់មានប្រព្រឹត្តបទល្មើសណាមួយឡើយ។ សៀវភៅគ្រប់មុខវិជ្ជាត្រូវបាននាំយកមកពីសហរដ្ឋអាមេរិកដោយផ្ទាល់។
English idioms by theidioms.com