ក្លឹបសិក្សាទាំងប្រាំបី

ក្លឹបសិក្សា ស្ទីម (STEAM Clubs)

Science - Technology - Engineering - Arts - Mathematics

សាលាចំណេះទូទៅអន្តរជាតិ ឌូវី គ្រប់ទីតាំង និងសាខាបានរៀបចំបង្កើតនូវក្លឹបសិក្សាក្រៅម៉ោង បន្ថែមចំនួន៧ ដែលនឹងជួយធ្វើឲ្យប្រសើរឡើងនូវជំនាញ ភាពច្នៃប្រឌិតនិងទេពកោសល្យរបស់សិស្សានុសិស្សទាំងអស់។ក្លឹបសិក្សានេះមិនត្រឹមតែជួយបង្កើននូវសម្ថភាពយល់ដឹង​ និងកាយសម្បទាល្អប្រសើរនោះទេប៉ុន្តែសិស្សទាំងអស់នឹងទទួលបាននួវជំនាញដែលអាចយល់ដឹង និងឆ្លើយតបទៅនឹងបរិបទសង្គមបាន។ទាំងនេះគឺជាវិធីសាស្រ្តបង្រៀន អំពីបំណិនជីវិត តាមរយៈមធ្យោបាយ​ និងដំណើរការបែបវិទ្យាសាស្រ្តរបស់លោកចន ឌូវី។STEAM Clubs គឺក្លឹបសិក្សាដោយផ្អែកទៅលើកម្មវិធីសិក្សាអប់រំនៃស.វ​ ទី២១ ក្នុងសម័យឧស្សាហកម្ម ៤.០ ដែលកម្មវិធី STEAM (វិទ្យាសាស្រ្ត  បច្ចេកវិទ្យា  វិស្វកម្ម  និងគណិតវិទ្យា) ត្រូវបានដាក់ជាអាទិភាព។ដើម្បីធ្វើឲ្យកាន់តែប្រសើរថែមទៀតយើងបានបញ្ចូលផ្នែកសិល្បៈ (Arts) មួយបន្ថែមទៀត ដែលរួមមានដូចជា Visual Arts ភាសានិងតន្រ្តីជាផ្នែកមួយក្នុងកម្មវិធី STEAM នេះ។ជាមួយនឹងលោកគ្រូអ្នកគ្រូដែលពោពេញដោយសមត្ថភាពនិងការច្នៃប្រឌិតខ្ពស់ ក្នុងការបង្កើតក្លឹបសិក្សាទាំង៧ បានជួយឲ្យសាលាចំណេះទូទៅអន្តរជាតិ ឌូវី បង្កើតបានជាកម្មវិធី STEAM នេះឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥។

English idioms by theidioms.com