សារពីស្ថាបនិក និងអគ្គនាយក

Khem Reaksmey, M.Ed., MBA

Founder and CEO

គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី សូមថ្លៃងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីជាមាតាបិតាអ្នកអាណាព្យាបាលសិស្សតែងតែផ្ដល់នូវ ទំនុកចិត្ត និង ការជឿជាក់យ៉ាងខ្លាំងលើសាលាចំណេះទួទៅអន្តរជាតិ​ ឌូវី។យើងខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ និងមានមោទនភាពក្រៃលែងដែលបានផ្ដល់នូវសាវាអប់រំ និងបណ្តុះបណ្តាល់ទាំងក្នុងថ្នាក់រៀន និងក្រៅថ្នាក់កម្មវិធីសិក្សាបន្ថែមដ៏សំបូរបែបទៅកាន់សិស្សានុសិស្សសរុបជាង៤០,០០០នាក់ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។សាលាចំណេះទូទៅអន្តរជាតិ ឌូវីបង្កើតដោយក្រុមបញ្ញាវន្តដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងបទពិសោធន៏ជាច្រើនឆ្នាំក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល់មកពីបីប្រទេសរួមមានសហរដ្ឋអាមេរិក អាឡឺម៉ង និងកម្ពុជា ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយក្នុងការផ្ដល់ជូននូវសេវាអប់រំប្រកបដោយគុណភាពល្អផ្ដាច់គេនៅភូមិភាគពាយព្យ នៃប្រទេសកម្ពុជា។សាលាចំណេះទូទៅអន្តរជាតិ ឌូវី គ្រប់ទីតាំង និងសាខាបានចែករំលែកនូវចំណេះដឹង ធនធាន ការបណ្ដុះបណ្ដាលរួមទាំងគណៈគ្រប់គ្រង និងបុគ្គលិក ប្រកបដោយគុណវុឌ្ឍិខ្ពស់ ដែលនាំឲ្យយើង តែងតែឈានមុខគេក្នុងវិស័យអប់រំ។
យើងយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការផ្ដល់ជូននូវកម្មវិធីសិក្សាស្ដង់ដារជាតិ និងអន្តរជាតិពេញលេញ​ និងបានបញ្ចូលកម្មវិធីសិក្សាបន្ថែមនានា​ ដោយផ្ដោតលើកម្មវិធី STEAM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) សិក្សាសង្គម និងតន្រ្តី ដោយប្រើប្រាស់ភាសាអង់គ្លេសជាយន្តការក្នុងការបង្រៀនជាមួយកម្មវិធីសិក្សាខ្មែរ-អាមេរិកាំង ដែលធ្វើឲ្យសិស្សានុសិស្សទាំងអស់សិក្សានៅសាលាចំណេះទូទៅអន្តរជាតិ ឌូវី ត្រៀមខ្លួនរួចរាល់ក្នុងការឈានជើងទៅកាន់ឆាកអន្តរជាតិ។ សាលាចំណេះទូទៅអន្តរជាតិ ឌូវី បានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាលាដៃគូជាតិ និងអន្តរជាតិ នានាជាច្រើនក្នុងគោលដៅ បើកឳកាសឲ្យបានទូលំទូលាយទៅដល់ទៅដល់សិស្សានុសិស្សទាំងអស់ ទទួលបាន នូវគុណតម្លៃអប់រំខ្ពស់ និងឳកាសក្នុងការចុះកម្មសិក្សាក៏ដូចជា កម្មវិធីផ្លាស់ប្ដូរការសិក្សា ជាមួយ សាលាដៃគូនានានៅជុំវិញពិភពលោក។សិស្សានុសិស្សទាំងអស់នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី និងមានសមត្ថភាពពេញលេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែង ថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងសម័យកាលបច្ចេកវិទ្យានិងសកលភាវូនីយកម្មនាពេបច្ចូប្បន្ននេះ។ តាងនាមខ្ញុំបាទ ជំនួសមុខឲ្យគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមាតាបិតាអ្នកអាណាព្យាបាលសិស្សដែលតែងតែជឿជាក់លើសេវាអប់រំរបស់សាលាចំណេះទូទៅអន្តរជាតិ ឌូវី។សូមឯកឧត្តម លោជំទាវ លោក លោកស្រីជួបប្រទះតែពុទ្ធពរទាំងបួន ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សួមអរគុណ!

English idioms by theidioms.com