នាព្រឹកថ្ងៃព្រហស្បតិ៍ ១ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក នាក់ ម៉ាង នាយកសាលាចំណេះទូទៅអន្តរជាតិ ឌូវី ទីតាំងគោល បានដឹកនាំគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នាំយកអំណោយជាសម្ភារសិក្សាដែលទទួលបានពីការចូលរួមរបស់សប្បុរសជនផ្ដល់ជូន សិស្សានុសិស្ស នៃសាលាបឋមសិក្សាបឹងទឹម ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីជួយទ្រទ្រង់ដល់ប្អូនៗដែលកំពុងជួបភាពលំបាក និងខ្វះខាតនៅទីនោះឱ្យមានលទ្ធភាពបន្តការសិក្សា។
សាលាចំណេះទូទៅអន្តរជាតិ ឌូវី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ លោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាលសិស្ស សិស្សានុសិស្ស និងសប្បុរសជនទាំងអស់ ចំពោះទឹកចិត្តសប្បុរសធម៌ដែលជំរុញដល់កម្មវិធីនេះប្រព្រឹត្តទៅយ៉ាងរលូន។ យើងខ្ញុំសូមជូនពរ លោក លោកស្រី និងប្អូនៗសិស្សានុសិស្ស ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
=======================
✨ការស្រឡាញ់ ការចែករំលែក❤️
✨Loving is Sharing❤️
English idioms by theidioms.com
