រីករាយថ្ងៃបុណ្យណូអែល – Merry Christmas

🎊🎄🎄🎁Merry Christmas 🎄🎄🎊🎁
=================================
នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលាចំណេះទូទៅអន្តជាតិ ឌូវី សាខាអូរចារ បានរៀបចំកម្មវិធីថ្ងៃបុណ្យណូអែល (Christmas) ដើម្បីឱ្យសិស្សានុសិស្សទាំងអស់បានចូលរួមលេងកម្សាន្តជាមួយគ្នា។ បន្ថែមពីនេះ សាលាក៏បានរៀបចំនូវកម្មវិធី មានការសម្ដែង ការច្រៀង ការរាំ និងការនិទានរឿងអប់រំខ្លី ដើម្បីផ្ដល់ឱកាសសម្រាប់សិស្សានុសិស្សក្នុងការបញ្ចេញសមត្ថភាព និងញ៊ាំងកម្មវិធីបុណ្យណូអែលនេះឱ្យមានភាពសប្បាយរីករាយជាអនែក ព្រមទាំងដើម្បីផ្ដល់ឱ្យពួកគេនូវស្មារតីនៃការចេះចែករំលែក និងក្ដីស្រលាញ់រាប់អានជាមួយគ្នាទៅវិញទៅមក។
ជាពិសេសនោះ កម្មវិធីនេះក៏ជាផ្នែកមួយនៃមេរៀនឱ្យសិស្សបានយល់ដឹងនូវបទពិសោធន៍នៃវប្បធម៌នៅលោកខាងលិច ដែលពិធីបុណ្យ ណូអែល ឬគ្រិ ស្ត ស្មាស់ (Christmas) ជា ពិធីបុណ្យ មួយ ដែល អ្នក កាន់សាសនា គ្រិស្ត ប្រារព្ធ ឡើង ដើម្បី រំឭក ដល់ ថ្ងៃ ប្រសូត នៃ ព្រះ យេស៊ូ គ្រិស្ត ។ អ្នក កាន់សាសនា គ្រិស្ត តែងតែ ប្រារព្ធកម្មវិធី បុណ្យណូអែល នៅថ្ងៃទី ២៥ ខែធ្នូ ត្រូវបាន កំណត់ ជា ថ្ងៃ រំឭក ការដឹងគុណ របស់ ព្រះ យេស៊ូ ដែល ប្រៀបបាន ទៅនឹង ការប្រារព្ធ ពិធីបុណ្យ ពិសាខបូជា ដើម្បី រំឭក ដល់ ថ្ងៃ ប្រសូត របស់ ព្រះពុទ្ធ ដូច្នោះ ដែរ។ រីឯ អត្ថន័យ នៃ ការទិញ របស់ ឬ កាដូ ជូន គ្នា គឺ សំដៅ លើ ការបង្ហាញ សេចក្ដី ស្រឡាញ់ ការអត់ឱន ឱ្យ គ្នា ការអត់ ទោស នូវ អំពើ បាប ទាំងឡាយ ដែល ពួកគេ បានធ្វើ ដាក់គ្នា ក៏ ជា និមិត្ត សញ្ញា នៃ ការរស់នៅ ដោយ សន្តិភាព ដែលជា ការប្រៀនប្រដៅ របស់ ព្រះ យេស៊ូ ផងដែរ។
==================================
សាលាចំណេះទូទៅអន្តរជាតិ ឌូវី មានចក្ខុវិស័យខ្ពស់ក្នុងការពង្រឹងគុណភាពអប់រំប្រកបដោយ វិន័យ សីលធម៌ និងចំណេះដឹងសកល។

English idioms by theidioms.com