ការប្រកួតប្រជែងក្នុងកម្មវិធីប្រឡងប្រកបពាក្យជាភាសាខ្មែរ

🥇 🥈 🥉
ការប្រកួតប្រជែងក្នុងកម្មវិធីប្រឡងប្រកបពាក្យជាភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្ររបស់សិស្សានុសិស្សនៃមត្តេយ្យ ឌូវី។ បន្ទាប់ពីការប្រកួតជាច្រើនជុំ យើងបានរកឃើញម្ចាស់ជ័យលាភី៣រូបដែលទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ដោយសិស្សគ្រប់ៗរូបសុទ្ធតែមានសមត្ថភាពខ្លាំងពូកែ និងមានភាពក្លាហានគ្រប់ៗគ្នា។
មត្តេយ្យ ឌូវី ពិតជាមានមោទនភាពចំពោះកូនៗទាំងអស់ដែលបានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញក្នុងការប្រកួត។ គណៈគ្រប់គ្រងនៃមត្តេយ្យ ឌូវី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ដែលបានជួយជុំរុញកូនៗបន្ថែមនៅផ្ទះ ព្រមទាំងចូលរួមផ្តល់ជាកម្លាំងចិត្តដល់កូនៗនៅថ្ងៃប្រកួត។

English idioms by theidioms.com